Loading...
រថយន្តដំបូងគេបំផុតក្នុងលោក

ព្រឹត្តិការណ៍ Concours of Elegance 2017 ដែលប្រព្រឹត្តទៅនៅ Hampton Court Palace ប្រទេសអង់គ្លេស នាខែធ្នូខាងមុខនេះ នឹងមានការបង្ហាញម៉ូតរថយន្តចំណាស់ៗជាច្រើនដែលត្រូវបានផលិតមុនឆ្នាំ១៩០៥ ។ ក្នុងចំណោមនោះ រថយន្តម៉ាក Arnold Benz Motor Carriage ផលិតឆ្នាំ១៨៩៦ ដែលល្បីឈ្មោះថា ជារថយន្តទទួលបណ្ណពិន័យពីការបើកលើសល្បឿនកំណត់មុនគេលើពិភពលោកនោះ ក៏នឹងមានវត្តមានផងដែរ។ រូបភាយោងតាមការផ្សាយរបស់ concoursofelegance.co.uk លោក Walter Arnold បានបើកសាកល្បងរថយន្តដែលខ្លួន បានផលិត ពោលគឺរថយន្ត Arnold Benz Motor Carriage។ ក្នុងដំណើរលើផ្លូវ Paddock Green តំបន់ Kent កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៨៩៦ លោក Walter បានបើករថយន្តថ្មីរបស់ខ្លួនលើសល្បឿនកំណត់រហូតដល់ទៅ៤ដង ពោលគឺលើស៨ម៉ាយល៍ ឬជាង១២,៩គីឡូម៉ែត្រក្នុង១ម៉ោង។នៅពេលនោះ លោក Walter ត្រូវបានផាកពិន័យដោយមន្ត្រីប៉ូលិសម្នាក់ដែលលើកទង់ក្រហម និងជិះកង់ដេញតាមពីក្រោយ។ នាសតវត្សទី១៩ អង់គ្លេសជាដែនដីដ៏តឹងតែងបំផុតក្នុងការធ្វើចរាចរណ៍យានយន្ត ដោយច្បាប់នៅសម័យនោះ គេអនុញ្ញាតឲ្យបើកបរក្នុងក្រុងលើល្បឿនមធ្យមតែជាង៣,២គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុណ្ណោះ ពោលគឺយឺតជាងថ្មើរជើងទៅទៀត។ រីឯក្រៅក្រុង គេអាចបើកក្នុងល្បឿន ៦,៤គីឡូម៉ែត្រក្នុង១ម៉ោង ដែលផ្តល់ផលលំបាកបន្តិចសម្រាប់ប៉ូលិសដែលជះកង់កាន់ទង់ក្រហមដើម្បីចាប់អ្នកល្មើសល្បឿន។ប៉ូលិសបានសរសេរលិខិតពិន័យដល់លោក Walter ពីបទបើកបរលើសល្បឿន ជាមួយនឹងការតម្រូវឲ្យបង់ប្រាក់១ស៊ីលីង (ស្មើប្រមាណ៨ដុល្លារអាមេរិកនាពេលបច្ចុប្បន្ន)។ ប៉ុន្តែមិនយូរប៉ុន្មានរដ្ឋាភិបាលអង់គ្លេស បានផ្លាស់ប្តូរច្បាប់អនុញ្ញាតឲ្យបើកបរក្នុងកម្រិតល្បឿនរហូតដល់ទី២២,៥គីឡូម៉ែត្រក្នុង១ម៉ោងវិញ៕
Subscribe to:
Post Comments
(
Atom
)
Loading...
No comments :
Post a Comment