Loading...

ក្បាច់​រួម​ភេទស្ត្រី​នៅ​ពីលើ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភាគី​បុរស (18+)


ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​គ្រេច​ឬ​ថ្លោះ​លិង្គ​អំឡុង​រួម​ភេទ គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ក្បាច់​ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន ជា​ពិសេស «​ក្បាច់​ស្ត្រី​នៅ​ពីលើ​បុរស​» នេះ​តែ​ម្តង ។ ដោយឡែក​ចំពោះ​ក្បាច់​ឆ្កែ (Woman on all fours) វិញ គឺ​ផ្តល់​ភាព​គ្រោះថ្នាក់​ត្រឹម​២៩​ភាគរយ​ប៉ុណ្ណោះ ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Advances in Urology ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ជា​សម្មតិកម្ម​ថា ស្ថិត​នៅ​ពីក្រោម​ដៃគូ​នៅឡើយ បុរស​មិន​អាច​បញ្ឈប់​បាន​ភ្លាម​ៗ​នោះ​ទេ​នូវ​ចលនា​រួម​ភេទ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឈឺចាប់ ។ ខណៈ​កំពុង​វីវក់ និង​លង់​អារម្មណ៍​ជាមួយ​ភាព​ស្រណុក​ដល់​កំពូល ស្ត្រី​ទំនងជា​ទម្លាក់​ខ្លួន ហើយ​អុក​ធ្ងន់​ៗ​លើ​ភាគី​បុរស ។ បូក​រួម​នឹង​ចលនា​រុញ​ទៅ​មុខ​ថយក្រោយ​ដោយ​មិន​សំចៃ​ផង​នោះ ជាយថាហេតុ​អាច​បណ្តាល​ឱ្យ​លិង្គ​បុរស​ដែល​កំពុង​ងើប​រឹង​ដល់​កំពូល​រង​របួស ។ ផ្ទុយ​មក​វិញ ការ​ប្រើ​ក្បាច់​ដែល​បុរស​ជា​អ្នកគ្រប់គ្រង​ការ​វាយលុក ជា​ពិសេស «​ក្បាច់​ដូនតា​ចែក​ឱ្យ ឬ​បុរស​ពោប​ពីលើ​ស្ត្រី​» ឱកាស​រង​របួស​មាន​តិចតួច​បំផុត ។ វា​ត្រូវ​គេ​រក​ឃើញ​ថា ជា​ក្បាច់​ដែល​មាន​សុវត្ថិភាព​ជាងគេ ដ្បិត​អំឡុង​រួម​ភេទ លិង្គ​មិន​បាន​បត់​ខុស​ទំនង​នោះ​ទេ ។
ជា​ទូទៅ ករណី​គ្រេច​ឬ​ថ្លោះ​លិង្គ​ក្នុង​ពេល​រួម​ភេទ​គឺជា​បញ្ហា​កម្រ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា របួស​បែប​នេះ​ជា​លក្ខខណ្ឌ​មិនធម្មតា ដែល​ជា​រឿយ​ៗ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច និង​ភាព​ខ្មាស​អៀន​សម្រាប់​អ្នក​ជួប​ប្រទះ ។
ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ក្រើនរំលឹក​ថា បុរស​គួរតែ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ នៅ​ពេល​ពួក​គេ​ឈឺចាប់​លិង្គ​ច្រើន​ថ្ងៃ​បន្តបន្ទាប់ ក្រោយ​រួម​ភេទ​ឬ​សង្ស័យ​ថា គ្រេច​លិង្គ ។ ការ​ពន្យារពេល​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ អាច​នាំ​ឱ្យ​ជីវិត​ផ្លូវភេទ​បាត់បង់ ឬ​ពិការ​ភាព​មុខងារ​ផ្លូវភេទ ៕

No comments :

No comments :

Post a Comment

Loading...