ទ្វារមាសខ្មៅ ជាក្តីបារម្ភមួយរបស់ស្ត្រីគ្រប់រូប ជាពិសេសស្ត្រីទើបនឹងរៀបការថ្មោងថ្មី និងជាពេលវេលាផ្សំដំណេកដំបូង ។ តែអស់បារម្ភទៀតទៅ ម៉ាស់ធម្មជាតិទាំងប៉ុន្មានខាងក្រោមអាចជួយដោះស្រាយបញ្ហានេះបានទាំងស្រុង ។
១. ក្រូចឆ្មា
ទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C មានប្រសិទ្ធិភាពជួយកម្ចាត់បញ្ហាស្បែកខ្មៅ ។ សម្បកវាក៏អាចប្រើបន្ថែមបានដែរ ។
វិធីប្រើ៖ យកទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយលាយជាមួយក្រែមទឹកដោះគោជូរ និងស្ករស ។ មុនពេលប្រើឱសថនេះលើតំបន់ទ្វារមាស ត្រូវលាងសម្អាត និងសម្ងួតទ្វារមាសឱ្យស្ងួត រួចលាប និងដុសលើកន្លែងទ្វារមាសថ្នមៗរយៈពេល ២-៣នាទី និងទុកវាចោលពី ១៥-២០នាទី ។ លាងសម្អាតនឹងទឹកក្តៅអ៊ុនៗ ។
២. ល្ហុង
ចិតសម្បកល្ហុង រួចបុកវាជាដុំតូចៗ ។ ក្រោយពេលសម្អាត និងជូតទ្វារមាសរួច លាប និងញីវាថ្នមៗលើតំបន់ឯកជនរយៈពេល ៥-១០នាទី រួចលាងសម្អាតនឹងទឹកត្រជាក់ ។ ល្ហុងមិនត្រឹមតែជួយកម្ចាត់ស្បែកខ្មៅប៉ុណ្ណោះទេ តែក៏ជួយឱ្យស្បែកម៉ត់រលោង ក្លិនប្រហើរ ។
៣. ជែលប្រទាលកន្ទុយក្រពើ និងត្រសក់
ល្បាយនេះត្រូវបានប្រើធ្វើជាម៉ាស់លាបមុខ ធ្វើឱ្យស្បែកម៉ត់រលោង ។ ជែលនេះមានលក់នៅតាមឱសថស្ថានជាច្រើន ។
វិធីប្រើ៖ លាប និងញីជែលនេះលើតំបន់ទ្វារមាសស្អាត រួចទុកវាចោលរយៈពេល ២ម៉ោង បន្ទាប់មកលាងសម្អាតនឹងទឹកត្រជាក់ ។
៤. ប៉េងប៉ោះ
ប៉េងប៉ោះសម្បូរទៅដោយវីតាមីន C និងប្រើសម្រាប់ថែរក្សាស្បែក ។
វិធីប្រើ៖ ចិតសម្បកប៉េងប៉ោះចេញ និងបុកយកទឹកវា ។ បន្ទាប់មក ដាក់ម្សៅរមៀតបន្តិចចូល រួចលាប និងដុសលើកន្លែងទ្វារមាស ហើយរង់ចាំរយៈពេល ៥-១០នាទី សឹមលាងសម្អាតនឹងទឹកត្រជាក់ ។
ប្រើវាឱ្យបានញឹកញាប់តាមដែលអាចទៅរួចរយៈពេល ១សប្តាហ៍ ដើម្បីឆាប់ឃើញលទ្ធផល ៕
No comments :
Post a Comment