Loading...

ចរិតមិត្ត​ប្រុស​​ ៦ យ៉ាង នារីគ្រប់រូបគួរតែ​បែក​ពី​គេ​ទៅ

អាកប្បកិរិយា​របស់​សង្សារ​ខ្លះ​យើង​អាច​ទទួល​យក​បាន ហើយ​ខ្លះ​ទៀត​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។ ដូចនេះ​បើ​​មិត្ត​ប្រុស​ចូលចិត្ត​ធ្វើ​ចរិត​ទាំង ៦ បែប​នេះ គួរតែ​បែក​ពី​គេ​ទៅ ព្រោះ​បើ​ទ្រាំ​នៅ យើង​រឹតតែ​ពិបាក​លើស​ដើម៖

១.មិន​ដែល​ចំណាយ​ពេល​ជាមួយ​យើង
ពេល​ទំនេរ​គេ​តែងតែ​ទៅ​កំដរ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​គេ​ជានិច្ច​ដោយ​មិន​ខ្វល់ខ្វាយ​ចង់​ចំណាយ​ពេល​ជាមួយ​យើង​ឡើយ ទោះ​នៅ​ក្បែរ​គ្នា​ប៉ុណ្ណា​ក៏​ដោយ។ បែប​បនេះ​នៅ​ស្រលាញ់​គ្នា​ទៀត​មាន​​ន័យ​អ្វី បើ​​មិន​ដែល​នៅ​ជិត​សួរនាំ​ពី​សុខទុក្ខ​យើង​ផង​នោះ។ ម្យ៉ាង​ទៀត​បើ​​ស្រលាញ់​ពិត ទោះជា​នៅ​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា​ក៏​គេ​ស្វះស្វែង​រក​ពេល​មក​នៅ​ក្បែរ​យើង​ដែរ តែ​នេះ​នៅ​ជិតគ្នា​ហើយ​មិន​រវីរវល់​នឹង​យើង​ទៀត។
២.ចូលចិត្ត​ខឹង​ដោយ​មិន​ដឹង​រឿង
គ្រាន់តែ​កំដរ​យើង​ដើរ​ផ្សារទិញឥវ៉ាន់​យូរ​​ក៏​​ខឹង,​ យើងទៅ​ធ្វើ​ខ្លួន​​ក៏​ខឹង ឬ​សូម្បី​តែ​រង់ចាំ​បន្តិចបន្តួច​ក៏​ខឹង និយាយ​រួម​ គឺខឹងដោយ​​​មិន​ដឹង​មូលហេតុ​បែបនេះ គួរ​ឈប់​ស្រលាញ់​គេ​ទៅ។ អ្វី​ដែល​គួរឲ្យ​ដាច់​ចិត្ត​នោះ គឺ​​ពូកែ​រអ៊ូរទាំ​ស្ដី​ឲ្យ​យើង​មិន​លោះ​ពេល។
៣.ចូលចិត្ត​ត្រួតត្រា​យើង
បុរស​ដែល​សូម្បី​តែ​ខោអាវ​ស្លៀកពាក់​ផ្ទាល់​ខ្លួន​យើង ក៏​គេ​ជា​អ្នក​សម្រេចចិត្ត​ឲ្យ​ទិញ​បែប​នេះ​បែប​នោះ ឬ​សក់​ក៏​គេ​អ្នក​សម្រេច​ឲ្យ​ធ្វើ​ម៉ូដ​នេះ​ម៉ូដ​នោះ​ដែរ មិន​គួរ​ទាក់ទង​គ្នា​ទៀត​ទេ។ ព្រោះ​ប្រុស​ចរិត​បែប​នេះ គឺ​ហៅ​ថា "មនុស្ស​ប្រុស​ចរិត​ស្រី” ដែល​ចូលចិត្ត​ត្រួតត្រា​ជីវិត​យើង​គ្រប់​រឿង។
៤.ជា​មនុស្ស​ញៀន​នឹង​អ្វី​មួយ
បើ​សង្សារ​​ជា​មនុស្ស​ញៀន​នឹង​ការ​ផឹកស៊ី ឬ​ក៏​ល្បែង​ស៊ីសង​អ្វី​មួយ​នោះ យើង​គួរ​តែ​បញ្ចប់​ក្តី​ស្រលាញ់​ត្រឹម​នេះ​ទៅ ព្រោះ​ត​ទៅ​មុខ​ទៀត​ក៏​គាត់​មិន​អាច​កែ​ទម្លាប់​នេះ​បាន​ដែរ។
៥.តែងតែ​ខ្ចី​លុយ​យើង
មិន​ថា​ប្រាក់ខែ​គាត់​ច្រើន​លើស​យើង​ប៉ុណ្ណា, មិន​ថា​ជា​ដើម,កណ្ដាល ឬ​ចុង​ខែ គាត់​តែងតែ​ខ្ចី​លុយ​យើង​ចាយ​បន្ត​មិន​លោះ​។ មិន​គួរ​នៅ​បន្ត​ទំនាក់ទំនង​ជាមួយបុរស​មាន​ចរិត​អ៊ីចឹង​ឡើយ ព្រោះ​ពេល​ទៅ​មុខ​យើង​នឹង​អស់​ពី​ខ្លួន​ដោយសារ​គាត់។
៦.ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី
បើ​​ដឹង​ថា​មិត្ត​ប្រុស​យើង​មាន​បញ្ហា​ផ្នែក​ស្មារតី រហូត​មាន​ពេល​ខ្លះ​បញ្ចេញ​ចរិត​ម្ដង​ឆ្កួត, ម្ដង​ជា, ម្ដង​ល្អ,ម្ដង​អាក្រក់​នោះ ក៏​មិន​គួរ​ទាក់ទង​គ្នា​ទៀត​ដែរ។ ព្រោះ​ថា​ថ្ងៃ​ណា​មួយ គេ​អាច​ធ្វើ​អ្វី​មិន​គប្បី​មក​លើ​យើង​ក៏​ថា​បាន៕
1 comment :

1 comment :

  1. ចុះអ្នកពូកែរអួត គួរចាត់ទុកថាយ៉ាប់អត់?

    ReplyDelete

Loading...